ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក T. Mohan ចាងហ្វាងកាសែតខ្មែរថែមស៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក T. Mohan ចាងហ្វាងកាសែតខ្មែរថែមស៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ដោយក្នុងឱកាសនោះ លោក T. Mohan បានលើកឡើងអំពីបញ្ហាប្រឈមនានារបស់ស្ថាប័នកាសែតរបស់លោក និងមានសំណូមពរមួយចំនួន ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះ ។

រូបថត៖ ខឹម សុវណ្ណារ៉ា