ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យប្រធានសហគ្រាសសង្គម Woomentum ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យកញ្ញា ទូច សុជាតិតា ប្រធានសហគ្រាសសង្គម Woomentum ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងសុំអនុសាសន៍មួយចំនួន ទាក់ទងនឹង ការលើកស្ទួយការធ្វើធុរកិច្ចរបស់ស្ត្រីក្នុងសម័យបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង។

រូបថត៖ ខឹម សុវណ្ណារ៉ា