ប៉ូលីសកំពុងស៊ើបអង្កេតការបាញ់សម្លាប់រង្គាលក្នុងប្រទេសកាណាដា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២២.០៤.២០)

កាណាដា៖ ក្រុមប៉ូលីសបាននិយាយកាលពីថ្ងៃអង្គារថាប៉ូលីសកាណាដានៅមិនទាន់កំណត់បានពីមូលហេតុនៃការ​បាញ់ប្រហារដ៏សាហាវបំផុតក្នុងប្រទេសនេះទេ ខណៈដែលចំនួនអ្នកស្លាប់ក្នុងការបាញ់សម្លាប់រង្គាលនៅក្រុងណូវ៉ា ស្កូធៀ​ កាលពីចុងសប្តាហ៍នេះបានកើនឡើងដល់ ២៣ នាក់ហើយ។

ការបាញ់ប្រហារនេះបានកើតឡើងនៅសហគមន៍ជនបទក្នុងប្រទេសកាណាដា  ហើយក្រុមអ្នកស៊ើបអង្កេតកំពុង​តាមរកចម្លើយថាតើខ្មាន់កាំភ្លើងទទួលបានឯកសណ្ឋានប៉ូលីសនិងរថយន្តដែលឃាតករកែឆ្នៃមើលទៅដូចជារថយន្តរបស់ប៉ូលីសមកពីប្រភពណា ដែលបានធ្វើឲ្យ​ខ្មាន់កាំភ្លើង​នោះងាយស្រួលធ្វើដំណើរដោយគ្មានការចាប់អារម្មណ៍។