លោកត្រាំបញ្ឈប់ការធ្វើអន្តោប្រវេសន៍ដែលត្រូវទទួលកាតបៃតងរយៈពេល ៦០ ថ្ងៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២២.០៤.២០)

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបាននិយាយនៅថ្ងៃអង្គារនេះថាសេតវិមាននឹងបញ្ឈប់ការ​ធ្វើអន្តោប្រវេសន៍របស់អ្នកដែលមានកាតបៃតងរយៈពេល ៦០ ថ្ងៃខណៈដែលកំពុងបន្តអនុញ្ញាតឱ្យកម្មករ​ដែលមាន​ទិដ្ឋាការ​មិនមែន​ជាជនអន្តោប្រវេសន៍ចូលក្នុងប្រទេស។

លោកត្រាំបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានដោយលើកឡើងអំពីការផ្ទុះឡើងនៃជំងឺឆ្លងនិងការខ្វះការងារធ្វើដូច្នេះទើបធ្វើឲ្យលោកត្រូវផ្អាកជនអន្តោប្រវេសន៍ដែលអាចទទួលបានបណ្ណបៃតងមកសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន។

ប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានបន្តទៀតថាតាមរយៈការផ្អាកនេះលោកនឹងអាចជួយដល់ជនជាតិអាមេរិកដែលគ្មានការងារធ្វើឲ្យមានការងារឡើងវិញ។