ប្រេសិតរបស់ប្រទេសចិនរិះគន់លោកត្រាំចំពោះការធ្វើនយោបាយលើវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៤.២០)

អាមេរិក៖ នៅថ្ងៃអង្គារនេះបេ្រសិតរបស់ប្រទេសចិនប្រចាំនៅសហរដ្ឋអាមេរិកបានរិះគន់អ្នកនយោបាយដែលចោទ​ប្រកាន់ដោយគ្មានមូលដ្ឋាននិងគ្មានខ្លឹមសារវិទ្យាសាស្ត្រ​ស្តីពីវីរុសឆ្លងកូវីដ១៩។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយផ្សាយតាមគេហទំព័រព័ត៌មានប្រេសិតរបស់ចិនក៏បានការពារ​ប្រទេសចិនទល់នឹងពាក្យ​ចោទប្រកាន់ធ្វើឡើងដោយ​លោកត្រំា​ និងប្រទេសដ៏ទៃទៀត   ដែលថាប្រទេសចិន​មិនបានជូនដំណឹងដល់ពិភពលោកអំពីហានិភ័យនៃវីរុសឲ្យបានទាន់ពេលវេលានិងមានតម្លាភាព។

​ចំពោះសេតវិមានវិញមិនបាន​ធ្វើអត្ថាធិប្បាយអ្វីចំពោះការលើកឡើងរបស់ប្រេសិតប្រទេសចិន នោះទេ។