លោកត្រាំនិយាយថាលោកបានច្រានចោលទឹកប្រាក់ដែលកូរ៉េខាងត្បូងបានផ្តល់ឲ្យសម្រាប់ថ្លៃការពារ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២១.០៤.២០)

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយកាលកាលពីថ្ងៃច័ន្ទថានេះថាលោកបាន​ច្រានចោលនូវចំនួនទឹកប្រាក់​ដែលប្រទេសកូរ៉េខាងត្បូងបានស្នើបង់​ឲ្យសហរដ្ឋអាមេរិក ​ដើម្បីចូលរួមចំណាយសម្រាប់​កងទ័ពអាមេរិកដែលបានដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោកដូណាល់ត្រាំបាននិយាយថា​កូរ៉េខាងត្បូងបានផ្តល់ឱ្យលោកនូវចំនួនទឹកប្រាក់ដែលជាក់លាក់ហើយប៉ុន្តែ​លោកបានបដិសេធ។

លោកត្រាំបានបន្តថាអាមេរិកកំពុងការពារប្រជាជាតិមួយនេះហើយលោកសុំសួរថាតើពួកគេចង់ចូលរួមចំណែកក្នុងការការពារប្រទេសរបស់ខ្លួនឬយ៉ាងណា។