អង្គការសុខភាពពិភពលោកបានទទូចថាខ្លួនមិនបានលាក់បាំងអ្វីទាំងអស់អំពីវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៤.២០)

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃច័ន្ទនេះបាននិយាយថា  អង្គការបានប្រកាសអាសន្នអំពីវីរុស​កូវីដ១៩ ចាប់តាំងពីការចាប់ផ្តើមដំបូងហើយ​ក៏មិនបានលាក់បាំងអ្វីទាំងអស់អំពីការរាតត្បាតដ៏សាហាវមួយនេះ។

ប្រធានអង្គការសុខភាពពិភពលោកបាននិយាយក្នុងសន្និសីទកាសែតមួយថា ​ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ​នេះគ្មានអាថ៌កំបាំងអ្វីទេបន្ទាប់ពីត្រូវបានស្តីបន្ទោសដោយសហរដ្ឋអាមេរិកដោយចោទប្រកាន់ថាបានលាក់ព័ត៌មានអំពីការផ្ទុះឡើងនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសចិន។

ប្រធានអង្គការសុខភាពពិភពលោកក៏បានបន្តទៀតថាលោកបានព្រមានពីមួយថ្ងៃទៅមួយថ្ងៃថាវីរុសនេះគឺជាសត្រូវដែលមនុស្សគ្រប់រូបត្រូវតែប្រយុទ្ធប្រឆាំង។