ហ្វេសប៊ុកលុបចោលការបង្ហោះខ្លឹមសារនិងរូបភាពតវ៉ាប្រឆាំងនឹងគម្លាតសង្គមក្នុងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព  ឆាណែលញីវអេស៊ីយ៉ា  (២១.០៤.២០)

អាមេរិក៖ ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយនៅ​ថ្ងៃច័ន្ទនេះថាក្រុមហ៊ុនបានលុបចោលការបង្ហោះខ្លឹមសារ និងរូបភាពនានាជំរុញការតវ៉ាប្រឆាំងនឹងវិធានការណ៍គម្លាតសង្គមដែលបណ្តាលមកពីវីរុសកូវីដ១៩នៅ​ណេប្រាសស្កា, ​ញូជជឺស៊ី, និង​កាលីហ្វ័រញ៉ា ។

ការដាក់វិធានការគម្លាតសង្គមដែលអ្នកជំនាញនិយាយថាមានសារៈសំខាន់ណាស់ក្នុងការបន្ថយការរីករាលដាលនៃវីរុសប៉ុន្តែ  ​  និងក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកផងដែរ  ត្រូវបានធ្វើឡើងដោយអាជ្ញាធរតាមរដ្ឋនានា  ។

ហ្វេសប៊ុកបាននិយាយថាខ្លួននឹងលុបចោលនូវការបង្ហោះព្រឹត្តិការណ៍នានាដែលប្រឆាំងនឹងគោលការណ៍ណែនាំនៃគម្លាតសង្គមនេះ។