ឯកឧត្តម ស៊ីម កា អញ្ជើញជាអធិបតីកិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ —

ឯកឧត្តម ស៊ីម កា ប្រធានស្ដីទីព្រឹទ្ធសភា អញ្ជើញជាអធិបតី កិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា ដោយបានអនុម័តកំណត់យកថ្ងៃទី២៣ ខែមេសា ដើម្បីបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤ ដែលមានរបៀបវារ:តែមួយ គឺស្តាប់របាយការណ៍​របស់គណ:កម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ​លើកទី៤ និងលើកទី៥ នីតិកាលទី៤ ។

រូបថត៖ ព្រឹទ្ធសភា