ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបសប្បុរសជន តែ ឃុនម៉ុង

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក តែ ឃុនម៉ុង ជាសប្បុរសជន ចូលជួបសម្តែង ការគួរសម និងបង្ហាញពីបំណងផ្តល់អំណោយជាអង្ករចំនួន៥៥ តោន ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ របស់ឯកឧត្តមរដ្ឋមន្ត្រី ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ហើយឯកឧត្តមរដ្ឋមន្ត្រីនឹងចែកជូនបន្តទៅតាមវត្តដែលខ្វះខាតស្បៀង និងគ្រូបង្រៀននៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

រូបថត៖ ខឹម សុវណ្ណារ៉ា