គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសានេះ កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ ខណៈការព្យាបាលសះស្បើយ០២នាក់បន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានអះអាងថា គិតត្រឹមថ្ងៃទី២០ខែមេសានេះ កម្ពុជាគ្មានអ្នកឆ្លង​ជំងឺកូវីដ-១៩​នេះ  ខណៈការព្យាបាលជាសះស្បើយសរុបចំនួន១០៧ នាក់ និងអ្នកដែលកំពុង​ព្យាបាល១៥នាក់ ក្នុងចំណោមអ្នកដែលសម្រាកព្យាបាល នៅទូទាំងប្រទេស១២២នាក់ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុង​សន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២០នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្ដម ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២០​នេះគឺគ្មានការឆ្លងជំងឺកូវីដ-១៩ នោះទេ ហើយបានព្យាបាលសះស្បើយចំនួន០២នាក់​បន្ថែម​ទៀត៕

ដោយ ប៊ុនរិទ្ធ