សង្ខេបព័ត៌មានអន្តរជាតិព្រឹកថ្ងៃទី ២០.០៤.២០

វិទ្យុជាតិកម្ពុជា​៖


១. អ្នកកាន់សាសនាឥស្លាមប្រមាណជា ជិត 2 ពាន់លាននាក់នៅទូទំាងពិភពលោកកំពុងតែប្រឈមនឹងបញ្ហានៃការប្រារព្ធពិធីសាសនារ៉ាម៉ាដានរបស់ខ្លួន នៅពេលដែលកូវីដ ១៩បានបង្កនូវស្ថានភាពមិនប្រាកដប្រជាមួយនៅតាមប្រទេសកាន់សាសនាឥស្លាមពីទ្វីបអាហ្រ្វិក ដល់អាស៊ី ដែលនឹងត្រូវឆ្លងកាត់ការប្រារព្ធបុណ្យរ៉ាម៉ាដាន មួយដែលមិនធា្លប់បានជួបសោះ ក្នុងជីវិតសាសនារបស់ខ្លួន។
ប្រភព រ៉យតឺ
២.កាណាដា៖ តាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន 13នាក់ដែរបានស្លាប់ នៅក្នុងការបាញ់ប្រហារអស់រយៈពេល 12 ម៉ោងនៅក្នុងសហគមន៍មួយចំនួនក្នុងខេត្ត ណូវ៉ា ស្កូតធៀ ប្រទេសកាណាដា កាលពីថ្ងៃអាទិត្យនេះ ។ប៉ូលីសប្រចំាខេត្តនោះ បានឲ្យដឹងថាក្រៅពីមានអ្នកស្លាប់ចំនួន 13 នាក់ អាចនៅមានអ្នកត្រូវគេបាញ់សម្លាប់ជាច្រើនថែម ទៀតដែលប៉ូលីស មិនទាន់រកឃើញ ។
ប្រភព ស៊ិនហួ
៣.មនុស្សចំនួនជាង 2.000 នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនេះ ដើម្បីប្រឆំាងនឹងនាយករដ្ឋមន្ត្រី លោក បេនយ៉ាមីន នេតាន់យ៉ាហ៊ូដោយចោទលោកថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ក្រុមបាតុករបានចោទលោកនាយករដ្ឋមន្ត្រី ថាកំពុងប្រើវិបត្តិកូវីដ ១៩ ដើម្បីគេចចេញពីការចោទប្រកាន់ចំពោះរូបលោក ពីបទពុករលួយ ។
ប្រភព អេភី
៤.កូរ៉េខាងជើង៖ ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យនេះ បានចេញសេចក្តីថ្លែងការណ៍មួយហើយដែលប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបានចុះផ្សាយ ដែលក្នុងនោះ បានបដិសេធថាមេដឹកនំារបស់ខ្លួន លោក គីម ជុងអុន គ្មានបានផ្ញើលិខិតអ្វីទៅឲ្យប្រធានាធិបតីអាមេរិកលោកដូណល់ត្រំា កាលពីថ្មី ៗ នេះទេ ។ដែលថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ លោកត្រំាមានប្រសាសន៍ថា លោកទទួលបានលិខិតមួយពីមេដឹកនំាកូរ៉េខាងជើង ។
ប្រភព ហ្វកញីវ

អត្ថបទ ឆាយ វីកាល