យ៉ាងហោចណាស់ក៏មានមនុស្ស ១៣នាក់បានស្លាប់ក្នុងការបាញ់ប្រហារក្នុងប្រទេសកាណាដា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ​  (២០.០៤.២០)

កាណាដា៖ តាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងថា  យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១៣ នាក់ដែរ​បានស្លាប់  នៅក្នុងការបាញ់ប្រហារអស់រយៈពេល ១២ម៉ោងនៅក្នុងសហគមន៍មួយចំនួន ក្នុងខេត្ត ណូវ៉ា ស្កូតធៀ  ប្រទេសកាណាដា កាលពីថ្ងៃអាទិត្យនេះ  ។

ថ្លែងនៅក្នុងសន្និសីទកាសែត ​នៅល្ងាចថ្ងៃអាទិត្យ នាយប៉ូលីសប្រចំាខេត្តនោះ បានឲ្យដឹងថា  ក្រៅពីមានអ្នកស្លាប់ចំនួន ១៣  នាក់   អាចនៅមានអ្នកត្រូវគេបាញ់សម្លាប់ជាច្រើនថែម ទៀត  ដែលប៉ូលីស មិនទាន់រកឃើញ ។

​ខ្មាន់កាំភ្លើង មានអាយុ ៥១  ឆ្នាំ   ត្រូវបានបាញ់សម្លាប់  បន្ទាប់ពីមានការបាញ់តបគ្នា  អស់ពេលជាច្រើនម៉ោង  ដោយពេលនោះ មានប៉ូលីសស្រ្តីម្នាក់បានស្លាប់ ។  ប៉ូលីស មិនទាន់បានបញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារនោះ​ទេ ។​