អ្នកនាំពាក្យព្រឹទ្ធសភាអះអាងថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុង​ភាពអាសន្ន​នឹ​ង​ដា​​ក់​​ទោ​សម​ន្ត្រីណាដែលអនុ​វត្តលើស

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន​គ​ណៈ​ក​ម្ម​កា​​​រ​អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភាបាន​អះអា​ង​ថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុង​ភាពអាសន្ន​នឹ​ង​ដា​ក់​ទោ​សចំពោះម​ន្ត្រី​ណា​ដែ​​​​ល​អ​នុ​​វត្ត​លើ​សដើម្បីរំលោភបំពានលើប្រជាពលរដ្ឋ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២០បន្ទាប់ពីកិ​ច្ច​ប្រ​ជុំ​វិ​សា​ម​ញ្ញ​ព្រឹ​ទ្ធ​ស​ភានីតិកាលទី៤ដើម្បីត្រួតពិនិត្យច្បាប់ស្តីពី ការគ្រប់គ្រងប្រទេ​ស​ជា​តិ​ស្ថិ​​​​ត​​​​​ក្នុងភាពអាសន្ន ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបា​ន​មានប្រសាសន៍ថា នៅពេលដែលមានការប្រកាសឱ្យប្រើប្រាស់ច្បាប់នេះនឹងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា ខ្លាចក្រែងរាជរដ្ឋាភិ​បាលអនុវត្តខុសពីទម្រង់​គតិច្បាប់​លើ​ស​​​លស់​ដោយប្រការណាមួយគួរបញ្ឈប់ឬបន្តអនុវត្តទៅមុខទៀត។

ឯកឧត្តម  អ្នកនាំពាក្យព្រឹទ្ធសភា បា​ន​មានប្រសាសន៍ថា«ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេ​ស​ជា​តិ​ស្ថិ​​​ត​​​​​ក្នុងភាពអាសន្ន ដល់ពេលដាក់ចេញ​ហើ​យមានការត្រួតពិនិត្យតាមដាន ការអនុវត្ត​ច្បា​​​ប់ថា តើប្រមុខរាជរដ្ឋាភិបាលធ្វើត្រឹមត្រូវតាម​ទ​ម្រ​ង់គតិច្បាប់ឬអត់ ឬកា​រស្នើ​សុំ​ដា​ក់​ចេ​ញ​ពី​ព្រះ​​មហាក្សត្រនោះត្រឹមត្រូវដែរឬអត់ គឺស្ថាប័​ន​ពី​​រគឺ​ស្ថា​ប័នរដ្ឋសភា និងស្ថាប័​នព្រឹ​ទ្ធ​ស​ភា ​ត្រួត​ពិ​​​និត្យ​ហើ​យ​ធ្វើ​កា​រ​ប្រ​ជុំ​រៀ​ង​រាល់​ថ្ងៃដើ​ម្បី​ស្តាប់របាយការណ៍ពីការអនុវត្តន៍នោះ តើកា​រ​អ​នុ​វ​ត្ត​នោះ​ឬមានការដាក់ទោសទណ្ឌនោះ ត្រឹ​ម​ត្រូវទេ ពីព្រោះច្បាប់នេះកំណត់ថា ទោ​ស​ទ​ណ្ឌ​ក៏​មិ​ន​ឱ្យ​ធ្ងន់ធ្ងរពេកដែរ ឬមន្ត្រី​ណាមួ​យ​យ​ក​ច្បា​ប់នេះទៅប្រើឧទារហណ៍ថា រាជរដ្ឋាភិ​បា​ល​ថា បិទ​ភូ​មិ​ឬស្រុកមួយ ឬមានប​ញ្ហា​នៅ​ភូ​មិ​មួ​យ​ឬ​ស្រុ​ក​មួ​យទៅធ្វើលើស គឺមន្ត្រីនោះត្រូវទ​ទួ​លទោ​ស​ទ​ណ្ឌ​ តាមច្បាប់ជាធរមាន»។

ឯកឧត្តម  អ្នកនាំពាក្យព្រឹទ្ធសភា បានបន្តថា«ច្បាប់នេះ មិនអនុញ្ញាតឱ្យធ្វើអ្វី​​ដូ​ច​អ​ង្គ​កា​រ​សង្គមស៊ីវិលគាត់ចេះ​តែ​ព្រួ​យបារម្ភ ចេះតែមានចំណុចនេះចំណុចនោះ តែបើសិនជាយើង​មើល​ទ​ម្រង់និងគតិច្បាប់ យោងមា​ត្រា ​គឺ​វា​ត្រឹ​ម​ត្រូ​វ​ហើ​យ​វា មានចំណុចពិសេ​ស​ផ្ត​ល់សិ​ទ្ធិ​ពេ​ញ​លេញ និងគោរពសិទ្ធិមនុស្សជាពិសេសជាងគេហើយ ប៉ុន្តែ​បើ​​សិ​ន​ជា ​អស់លោក លោ​ក​ស្រី​ទាំ​ងអស់នោះ គាត់កុំយកចរិកនយោបាយ ហើយបើគា​ត់​នៅ​គិ​ត​ជា​ច​រិ​កនយោបាយនោះ ទោះ​​យើ​ង​ធ្វើល្អឥតខ្ចោះលើសនឹងប៉ុន្មានដងទៀតក៏នៅតែមិនត្រូវដែរ ព្រោះគាត់ប្រកាន់​ខ្ជាប់​នៅ​ច​រិ​កនយោបាយអញ្ចឹង ធ្វើអីក៏គាត់ខ្លាចប៉ះពាល់សិទ្ធិអំណាច ប៉ះ​ពា​ល់​អីដែរ»។

យោងតាមលទ្ធផលនៃសម័យប្រជុំវិសាម​ញ្ញព្រឹទ្ធសភា នីតិកាលទី៤នាថ្ងៃទី១៧ ខែ​មេ​សា​ ឆ្នាំ២០២០​អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ និ​ងឱ្យ​យោ​ប​ល់​លើ​សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងកំណត់អំពី បែបបទ នីតិវិធី និង​ល​ក្ខ​ខ​ណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រ​ឈមមុ​ខនឹ​ង​គ្រោះ​ថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដើម្បីការពា​រសន្តិ​សុ​ខ​ជា​តិ និងសណ្តាប់ធ្នាប់សាធារណៈ ការការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រម​ទាំ​ង​កា​រពារទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តនៅពេលដែល​ប្រទេសជា​តិត្រូ​វ​បា​ន​ដា​ក់​ស្ថិ​ត​ក្នុ​ងភាពអាសន្ន ស្របតាមមាត្រា២២ថ្មី  នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មានគុណប្រយោជន៍ក្នុងការគ្រ​ប់គ្រងប្រ​ទេស​ជា​តិ​ស្ថិ​ត​ក្នុ​ង​ភា​ព​អា​សន្ន ដោយបានផ្តល់មូលដ្ឋានគតិយុត្តជាក់លាក់ដល់ការអនុវត្តមាត្រា២២ថ្មី មាត្រា៨៦  មា​ត្រា​១០២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានគតិយុត្តកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ជាមូល​ដ្ឋា​ន​គ​តិ​យុ​ត្ត​កំណត់អំពី សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ដើម្បីដាក់ចេញនូវវិធានការចាំបាច់នានា ក្នុង​កា​​រគ្រ​ប់គ្រងប្រទេសជាតិស្ថិតក្នុង ភាពអាសន្ន និងឱ្យរដ្ឋសភា ព្រឹទ្ធសភា​ទ​ទួ​ល​បា​ន​ពី​រា​ជ​រ​ដ្ឋា​ភិ​បាលនូវការរាយការណ៍ជាប្រ​ចាំអំពីវិធានការបានដាក់ចេញក្នុង​ពេលប្រ​ទេស​ជាតិស្ថិ​តក្នុ​ង​ភា​ព​អា​សន្ន នឹងអាចស្នើសុំព័ត៌មានចំាបាច់បន្ថែម ផ្សេងៗទៀតពីរាជរដ្ឋាភិបាលក្នុង​ក្របខ័ណ្ឌ​នៃ​កា​រ​ត្រួ​ត​ពិនិត្យ និងការវាយតម្លៃអំពីវិធានការដែលបាន ដាក់ចេ​ញក្នុង​ពេលដែល​ប្រទេស​ជាតិ​ស្ថិ​ត​ក្នុ​ងភា​ពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និ​ង​សុ​​ខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៥ជំពូក និង១២មាត្រា ត្រូវបាន​រ​ដ្ឋ​សភានៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ នីតិកាលទី៦។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​ម​ន្ត្រី​ជំ​នា​ញនៃក្រសួងក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភា​ពទាំ​ងស្រុ​ង​លើសេច​ក្តីព្រាង​ច្បា​ប់​ទាំ​ង​មូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ដោយ គង់ សិរីរ័ត្ន