លោកស៊ី ជីនពីង និងលោកពូទីនរិះគន់ការប៉ុនប៉ងនានាដែលចង់ចោទថាប្រទេសចិន ចាត់វិធានការយឺតយ៉ាវតបកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (១៧.០៤.២០)

ចិន៖ ប្រធានាធិបតីប្រទេសចិន លោកស៊ី ជីនពីង និងប្រធានាធិបតីប្រទេសរុស្សី លោក វ្លាឌីមៀពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានជួបសន្ទនាគ្នាតាមទូរសព្ទ ​ពិភាក្សាគ្នាពីវិបត្តិកូវីដ​១៩ ។  មេដឹកនំាទំាងពីរបាន ច្រានចោលការចោទប្រទេសចិន​ថា​ មានការយឺតយ៉ាវក្នុងការផ្តល់ព័ត៌មានទៅកាន់ពិភពលោក អំពីកូវីដ ១៩ នេះ ។

តាមសម្តីរបស់មន្ត្រីវិមានក្រឹមឡំាង បានឲ្យដឹងទៀតថា មេដឹកនំាទំាងពីរបានសម្តែងមតិបែបនេះ  បន្ទាប់ពីរដ្ឋការរបស់ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានរិះគន់ប្រទេសចិន ថា មិនបានចែករំលែកទិន្នន័យ ឲ្យបានឆាប់រហ័បន្តិច ។

មន្រ្តីវិមានក្រឹមឡំាង បានឲ្យដឹងថា  ក្នុងពេលសន្ទនាគ្នាតាមទូរសព្ទនោះ ​ប្រធានាធិបតីប្រទេសរុស្សី បានថ្លែងសរសើរប្រទេសចិនដែលបានចាត់វិធានការសមស្រប និងមានប្រសិទ្ធភាព ដែលអាចឲ្យស្ថានភាពរាលដាលក្នុងប្រទេសចិន ត្រូវបានគ្រប់គ្រងបាន ។​