សង្ខេបព័ត៌មានអន្តរជាតិប្រចាំព្រឹកថ្ងៃទី ១៦​ ខែមេសា​ឆ្នាំ​២០២០

វិទ្យុជាតិកម្ពុជា​៖

សង្ខេបព័ត៌មានអន្តរជាតិប្រចាំព្រឹកថ្ងៃទី ១៦.០៤.២០

១.អ៊ឺរ៉ុប៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក្នុងការបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក (WHO)បានធ្វើឱ្យមានការរិះគន់ពីបណ្តាប្រទេសនៅអ៊ឺរ៉ុបកាលពីថ្ងៃពុធនេះហើយក៏មានការអំពាវនាវឲ្យរួមគ្នាដើម្បីសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។
ប្រភព ស៊ិនហួរ
២.កូរ៉េខាងត្បូង៖ គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីកាលពីថ្ងៃពុធក្នុងការបោះឆ្នោត ដែលលទ្ធផលបានបង្ហាញឲ្យឃើញថាការរីករាលដាលនៃវីរុសឆ្លងបានប្រែទៅជាចរន្តនយោបាយដែលធ្វើឲ្យមានការពេញចិត្តលោកប្រធានាធិបតី ម៉ូនចេអ៊ីនចំពោះការគ្រប់គ្រងប្រទេស ។
ប្រភព ឆានែលញូវអាស៊ី
៣. យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថានាវាចម្បាំងចំនួន ១១គ្រឿងមកពីកងកំលាំងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់បានបើកចូលមកកៀកនឹងនាវាកងទ័ពជើងទឹកនិងកងឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកនៅឯឈូងសមុទ្រ។
ប្រភព រ៉យតឺរ
៤.ស៊ីរី៖ ក្រសួងការពារជាតិតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកាលពីថ្ងៃពុធកងទ័ពទួរគីនិងរុស្ស៊ីបានធ្វើប្រតិបត្តិការយាមល្បាតរួមគ្នាលើកទី ៤ នៅក្នុងខេត្តអ៊ីដលីបភាគពាយ័ព្យប្រទេសស៊ីរី។
ប្រភព ស៊ិនហួរ

អត្ថបទ ឆាយ វីកាល