នាវាចម្បាំងអ៊ីរ៉ង់បានចូលមកជិតកប៉ាល់យោធាអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៦.០៤.២០)

អ៊ីរ៉ង់៖ យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថានាវាចម្បាំងចំនួន ១១ គ្រឿងមកពីកងកំលាំងឆ្មាំ បដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់បានបើកចូលមកកៀកនឹង​នាវាកងទ័ពជើងទឹក និងកងឆ្មាំឆ្នេរសមុទ្រ សហរដ្ឋអាមេរិកនៅឯឈូងសមុទ្រ។

យោងតាមសេចក្តីថ្លែងការណ៍នាវាអ៊ីរ៉ង់បានចូលទៅជិតនាវាយោធាអាមេរិកចំនួន ៦ គ្រឿងខណៈ ដែលពួកគេកំពុងធ្វើប្រតិបត្តិការ ជាមួយឧទ្ធម្ភាគចក្រយោធានៅក្នុងដែនទឹកអន្តរជាតិ។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមទៀតថានាវាអ៊ីរ៉ង់បានចាកចេញបន្ទាប់ពីប្រហែលមួយម៉ោងក្រោយមក។