ប្រទេសទួរគីនិងរុស្ស៊ីធ្វើប្រតិបត្តិការយាមល្បាតរួមគ្នាលើកទី ៤ នៅទីក្រុងអ៊ីដលីបប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៦.០៤.២០)

ស៊ីរី៖ ក្រសួងការពារជាតិតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកាលពីថ្ងៃពុធកងទ័ពទួរគីនិងរុស្ស៊ី​បានធ្វើប្រតិបត្តិការយាមល្បាតរួមគ្នាលើកទី ៤ នៅក្នុងខេត្តអ៊ីដលីបភាគពាយ័ព្យប្រទេសស៊ីរី។

ទួរគីនិងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី ៥​ខែមីនាកន្លងទៅសម្រាប់បទឈប់បាញ់គ្នា​ជាបណ្តោះអាសន្នក្នុងគោលបំណងដើម្បីកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើងរវាងរដ្ឋាភិបាលស៊ីរីនិងកងទ័ពទួរគីនៅទីនោះ។

រុស្ស៊ីនិងទួរគីបានឯកភាពគ្នាលើការល្បាតរួមគ្នាលើផ្លូវហាយវេដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងនៅខេត្តអ៊ីដលីប។