គណបក្សកាន់អំណាចកូរ៉េខាងត្បូងឈ្នះសំឡេងឆ្នោតភាគច្រើនក្នុងសភា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៦.០៤.២០)

កូរ៉េខាងត្បូង៖ គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីកាលពីថ្ងៃពុធ​ក្នុងការបោះឆ្នោត     ដែលលទ្ធផលបានបង្ហាញឲ្យឃើញថា ការរីករាលដាលនៃវីរុសឆ្លងបាន​ប្រែទៅជា​ចរន្តនយោបាយដែលធ្វើ ឲ្យមានការពេញចិត្តលោកប្រធានាធិបតី ម៉ូនចេអ៊ីនចំពោះការគ្រប់គ្រងប្រទេស ។

ប្រទេសកូរ៉េខាងត្បូងប្រើប្រព័ន្ធឯកត្តនាម និងប្រព័ន្ធសមមាត្រដោយគណបក្សប្រជាធិបតេយ្យរបស់លោកមូន បានយកឈ្នះ ១៦៣ អាសនៈនៅក្នុងរដ្ឋសភាដែលមានសមាជិក ៣០០ នាក់។

ចំនួនអ្នកចេញទៅបោះឆ្នោតមានចំនួន ៦៦,២ ភាគរយខ្ពស់ជាងការបោះឆ្នោតសភានានាដែលធ្វើឡើង ចាប់តាំងពីឆ្នាំ ១៩៩២ មក។