ភស្ដុតាងដែលថាវីរុសឆ្លងមាននៅមន្ទីរពិសោធន៍ចិនគឺមិនអាចយកជាការសន្និដ្ឋានបានទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេមអេសអិន (១៥.០៤.២០)

អាមេរិក៖ មេបញ្ជាការជាន់ខ្ពស់អាមេរិកបាននិយាយថាភស្តុតាងដែលបង្ហាញថាវីរុសកូវីដ១៩មានប្រភពមកពី​មន្ទីរពិសោធន៍ស្រាវជ្រាវរបស់ប្រទេសចិនគឺមិនអាចយកជាការសន្និដ្ឋានបានទេ បន្ទាប់ពីមានរបាយការណ៍មួយ​ដែលថាមន្ត្រីសហរដ្ឋអាមេរិកបានព្រមានអំពីសុវត្ថិភាពនៅឯកន្លែងស្រាវជ្រាវមួយក្នុងទីក្រុង វូហានកាលពីពីរឆ្នាំមុន  ។

ការអត្ថាធិប្បាយនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកាសែត វ៉ាស៊ីងតោនប៉ុស្តិ៍បានរាយការណ៍ថាមន្រ្​តីសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីសុវត្ថិភាពមិនគ្រប់គ្រាន់នៅឯមន្ទីរពិសោធន៍វូហានដែលកំពុងធ្វើការសិក្សាស្រាវជ្រាវអំពីវីរុសឆ្លងចេញពីសត្វប្រចៀវ។

សូមបញ្ជាក់ផងដែរថាយោងតាមកាសែតវ៉ាស៊ីងតោនប៉ុស្តិ៍បានផ្សាយថាមន្ត្រីសហរដ្ឋអាមេរិកដែលបានទៅមើលមន្ទីរពិសោធន៍កាលពីខែមករាឆ្នាំ ២០១៨​ពេលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញបានព្រមានអំពី​សុវត្ថិភាព​និងភាពទន់ខ្សោយនៃការគ្រប់គ្រងរបស់មន្ទីរពិសោធន៍នោះ ។