លោកត្រាំមានប្រសាសន៍ថាអាមេរិកបានបញ្ឈប់ការផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៥.០៤.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសនៅថ្ងៃអង្គារនេះថារដ្ឋការរបស់លោក នឹងបញ្ឈប់ការផ្តល់ថវិការបស់អាមេរិកដល់អង្គការសុខភាពពិភពលោក (WHO) ហើយ ។

ការប្រកាសនេះបានធ្វើឡើងខណៈពេលដែលលោកត្រាំកំពុងខំការពារខ្លួនឯងចំពោះការដោះស្រាយនៃការផ្ទុះឡើងយ៉ាងខ្លាំងរបស់វីរុសកូវីដ១៩នៅសហរដ្ឋអាមេរិក។

ប្រសាសន៍មួយនេះខុសគ្នាពីសារនៅក្នុងបណ្តាញសង្គមធ្វីតធឺមួយរបស់លោកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ    តែប៉ុន្មានថ្ងៃមុនពេលសហរដ្ឋអាមេរិករាយការណ៍ពីការស្លាប់ជាលើកដំបូងដោយសារវីរុសកូវីដ១៩ នៅអាមេរិក  ។