ប្រទេសចិនអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវតំបន់ទេសចរណ៍ស្ថិតនៅទីវាល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ​ (១៤.០៤.២០)

ចិន៖ អាជ្ញាធរចិនបានអនុញ្ញាតឱ្យបើកកន្លែងទាក់ទាញភ្ញៀវទេសចរស្ថិតនៅ​ទីវាលចំពេលដែលការរីករាល​ដាលវីរុសកូវីដ១៩នៅតែមាន ។

យោងតាមសារាចរដែលចេញផ្សាយរួមគ្នាដោយក្រសួងវប្បធម៌និងទេសចរណ៍និងគណៈកម្មការសុខភាពជាតិបានឱ្យដឹងថាតំបន់ទេសចរណ៍ដែលដំណើរការឡើងវិញគួរទទួលភ្ញៀវទេសចរមិនឲ្យលើសពី ៣០ ភាគរយនៃចំនួនភ្ញៀវទេសចរប្រចាំថ្ងៃទេ។

សារាចរនេះបានលើកឡើងថាការទាក់ទាញភ្ញៀវទេសចរដោយបានបើកដំណើរការឡើងវិញគួរចាត់វិធានការដើម្បីការពារចំនួនភ្ញៀវទេសចរកុំ ឲ្យលើសពីដែនកំណត់។