សហរដ្ឋអាមេរិកនិងក្រុមតាលីបង់ជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីទំនាស់ក្នុងរឿងដោះលែងអ្នកទោស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៤.០៤.២០)

អាហ្វហ្គានីស្ថាន៖ កាលពីថ្ងៃចន្ទនេះអ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថាប្រធានក្រុមអ្នកចរចានិងមេបញ្ជាការ​កំពូលសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានបានធ្វើកិច្ចចរចាជាមួយក្រុមតាលីបង់នៅដូហាដើម្បីដោះស្រាយទំនាស់ ជុំវិញការដោះលែងអ្នកទោស។

កិច្ចពិភាក្សាបានធ្វើឡើងទោះបីជាមានការរីករាលដាលនៃវីរុសឆ្លងពាសពេញពិភពលោកក៏ដោយ។​  រដ្ឋាភិបាលក្រុងកាប៊ុលចំនួន ៣០០ នាក់ហើយក្រុមតាលីបង់ក៏បានដោះលែងអ្នកទោសរដ្ឋាភិបាលផងដែរ។

ទំនាស់គ្នារវាងភាគីទំាងពីរលើចំនួននិងល្បឿននៃការដោះលែងព្រមទាំងបញ្ហាផ្សេងៗទៀតបានធ្វើឱ្យមានការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមដ៏យូរបំផុតរបស់អាមេរិកនិងជម្លោះជាច្រើនទសវត្សរ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។