លោកត្រាំនិយាយថាផែនការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញនឹងត្រូវបានរៀបចំបញ្ចប់ក្នុងពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.០៤.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃច័ន្ទនេះថារដ្ឋការរបស់លោកជិតនឹង​បញ្ចប់ការរៀបចំផែនការដើម្បីស្តារឡើងវិញនូវដំណើរការសេដ្ឋកិច្ច​​   ដែល​ត្រូវបានផ្អាក  មួយផ្នែកធំ   ដើម្បីបន្ថយការរីករាលដាលនៃវីរុសកូវីដ១៩។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃលោកត្រាំបានបញ្ជាក់ថាចំនួនអ្នកស្លាប់ដោយសារវីរុសនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមថយចុះដែលបង្ហាញថាកិច្ចខិតខំប្រឹងប្រែងនៃគម្លាតសង្គមទទួលបានជោគជ័យហើយ។

ទន្ទឹមនឹងនេះអភិបាលរដ្ឋនានាហាក់ដូចជាកំពុងពិភាក្សាអំពីផែនការដើម្បីបន្តសកម្មភាពខាងសេដ្ឋកិច្ចឡើងវិញហើយដោយមិនចាំបាច់ស្វែងរកការចូលរួមពីរដ្ឋការលោកត្រាំទេ។