ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយជាម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ពីមា្ចស់ហាងគុយទាវឆ្ងាញ់ទសវត្សរ៏៦០

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលអំណោយជាម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣គ្រឿង ពីលោក ប៊ុន គឹមសាន មា្ចស់ហាងគុយទាវឆ្ងាញ់ទសវត្សរ៏៦០ និងសហការី ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានបែងចែកអំណោយទាំងនេះដល់អគ្គនាយកដ្ឋានចំនួន៣ ចំណុះក្រសួងព័ត៌មាន ដើម្បីសម្លាប់មេរោគការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា