ប្រទេសម៉ិកស៊ិករកឃើញករណីឆ្លងថ្មីជំងឺCOVID-19 ៤៤២ករណី និងស្លាប់២៣នាក់

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ក្រសួងសុខាភិបាលប្រទេសម៉ិកស៊ិកបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ៤៤២ករណី និង អ្នកបាត់បង់ជីវិតចំនួន ២៣នាក់ បន្ថែមទៀត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី ១៣ ខែ មេសា ឆ្នាំ ២០២០។
លោក Hugo Lopez-Gatell អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ិកស៊ិកបាននិយាយកាលពីសប្តាហ៍មុនថាអាចនឹងមានមនុស្សចំនួន ២៦,៥០០ នាក់បានឆ្លងវីរុសនេះ ដែលពួកគេមិនមានរោគសញ្ញាឬមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យទេ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសម៉ិកស៊ិកមានករណីឆ្លងជំងឺ COVID-19 ទូទាំងប្រទេសសរុប ៤,៦៦១ករណី ស្លាប់ ២៩៦នាក់ និង១,៨៤៣នាក់បានជាសះស្បើយទាំងស្រុង៕
ប្រភព៖សារព័ត៌មាន Channel News Asia