បណ្តាប្រទេសអាស៊ានរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៣.០៤.២០)

អាស៊ាន៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានបានចូលរួមជួយគ្នាទៅវិញទៅមកក៏ដូចជាប្រទេសចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ដោយបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់និងនយោបាយរបស់ប្រទេសទាំងអស់ប្រយុទ្ធប្រឆាំងនឹងការ​រាតត្បាត​ជាសកលនេះ។

កិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ានបូក ៣ ជាកិច្ចប្រជុំកំពូលពិសេសស្តីពីការឆ្លើយតបនឹងវីរុសកូវីដ១៩ ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសាតាមរយៈវីដេអូខលដែលមាននាយករដ្ឋមន្ត្រីវៀតណាមធ្វើជាប្រធាននៃកិច្ចប្រជុំ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល,សេដ្ឋកិច្ចនិងការពារជាតិព្រមទាំងរដ្ឋមន្ត្រីទទួលបន្ទុកទេសចរណ៍បានចេញសេចក្តីថ្លែងការណ៍លើការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងវិធានការណ៍ជាក់លាក់នានាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងប្រកបដោយប្រសិទ្ធភាព។