ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសចិនកើនឡើងដល់កំរិតខ្ពស់ក្នុងរយៈពេល ៦ សប្តាហ៍ចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៣.០៤.២០)

ចិន៖ ប្រទេសចិនបានរាយការណ៍ថាមានចំនួនករណីឆ្លងវីរុសថ្មីច្រើនបំផុតក្នុងរយៈពេលជិត ៦ សប្តាហ៍ចុងក្រោយនេះដែលការកើនឡើងនេះកើតលើអ្នកដំណើរចូលក្នុងប្រទេស។

ករណីឆ្លងវីរុសថ្មីចំនួន ១០៨ ករណីត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យដែលកាលពីថ្ងៃសៅរ៍មានត្រឹម ៩៩ ករណី។

នៅក្នុងប្រទេសចិន   ឥឡូវនេះមានចំនួនអ្នកឆ្លង ៨២.១៦០ នាក់ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣.៣៤១ នាក់។