សភាកូរ៉េខាងជើងជួបប្រជុំគ្នាចំពេលមានការឆ្លងវីរុសរាតត្បាតជាសកល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.០៤.២០)

កូរ៉េខាងជើង៖ សភាកូរ៉េខាងជើងបានជួបប្រជុំគ្នានៅថ្ងៃអាទិត្យនេះមួយថ្ងៃបន្ទាប់ពីមេដឹកនាំលោកគីមជុងអ៊ុនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ របស់គណៈកម្មាធិការកណ្តាលរបស់​បក្ស​   ដែលពេលនោះលោកបានអំពាវនាវឱ្យមានវិធានការតឹងរឹងដើម្បីការពារការផ្ទុះឡើងនៃវីរុសកូវីដ១៩ ។

រូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងបានបង្ហាញថាសមាជិកសភារាប់រយនាក់អង្គុយជិតគ្នាដោយគ្មានម៉ាសមុខឬឧបករណ៍ប្រឆាំងនឹងការឆ្លង​ទេ ។

អង្គការសុខភាពពិភពលោក (WHO) បានប្រាប់កាលពីសប្តាហ៍មុនថាប្រទេសកូរ៉េខាងជើងបាននិយាយថាប្រទេសខ្លួនបានធ្វើតេស្តិ៍យ៉ាងហោចណាស់លើមនុស្សចំនួន ៧០០ នាក់និងបានដាក់មនុស្សជាង ៥០០ នាក់ឲ្យនៅដាច់ដោយឡែកពីគ្នាប៉ុន្តែពុំមានករណីបញ្ជាក់ពីការឆ្លងវីរុសកូវីដ ១៩ ទេ។