សង្ខេបព័ត៌មានអន្តរជាតិ

វិទ្យុជាតិកម្ពុុុជា៖

១.ចិន៖ ប្រទេសចិនបានរាយការណ៍ពីការកើនឡើងនៃវីរុសឆ្លងដែលភាគច្រើនកើតលើអ្នកដំណើរមកពីបរទេស។
ប្រភព រ៉យតឺរ
២. ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩បានឈានដល់ ១០០,០០០ នាក់កាលពីថ្ងៃសុក្រដោយចំនួនករណីឆ្លងបានកើនឡើងដល់ ១,៦ លាននាក់។
ប្រភព រ៉យតឺរ
៣.ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោកបានសំរេចចិត្តពន្យារពេលការបិទទីក្រុងទូទាំងប្រទេសដើម្បីដោះស្រាយការរីករាលដាលនៃវីរុសកូវីដ១៩។
ប្រភព រ៉យតឺរ
៤.អាមេរិក៖ សហរដ្ឋអាមេរិកបានយល់ព្រមផ្តល់ប្រាក់កម្ចីដែលមានទឹកប្រាក់សរុប ១៦៨ ពាន់លានដុល្លារដល់អាជីវកម្មខ្នាតតូចដើម្បីដោះស្រាយការវិបត្តិដោយសារវីរុសកូវីដ១៩ ។
ប្រភព រ៉យតឺរ

អត្ថបទ ឆាយ វីកាល