ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន អញ្ជើញចុះពិនិត្យបន្ទប់ ដែលរៀបចំត្រៀមសម្រាប់ព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ នៅខេត្តកំពត

AKP កំពត ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពត អមដំណើរដោយ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត រួមទាំងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប អញ្ជើញចុះពិនិត្យបន្ទប់ ដែលបានរៀបចំត្រៀមសម្រាប់ព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ នៅអគារសាលារៀនចំនួនពីរ និងផ្ទះសំណាក់ចំនួនមួយ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
រូបថត៖ មន្ទីរព័ត៌មានខេត្តកំពត