អាជ្ញាធរខេត្តសៀមរាប យកចិត្តទុកដាក់ក្នុងការតាមដានពិនិត្យសុខភាព ដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ

AKP សៀមរាប ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០—

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ នៅខេត្តសៀមរាប ដែលត្រឡប់មកពីប្រទេសថៃ ប្រមាណជាង៤០នាក់ កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ត្រូវអាជ្ញាធរខេត្តសៀមរាបដឹកពីព្រំដែន មកកាន់ខេត្តសៀមរាប ដោយដាក់ឱ្យស្នាក់នៅបណ្តោះអាសន្ន នៅក្នុងអគារសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តសៀមរាប ដើម្បីតាមដាន ពិនិត្យសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឱ្យនៅដាច់ឡែករយៈពេល ១៤ថ្ងៃ ព្រមទាំងការប្រកាន់ខ្ជាប់នូវវិធានអនាម័យ និងការសម្លាប់មេរោគជាប្រចាំ។
រូបថត៖ ឃុត សៅ