រដ្ឋបាលខេត្តកំពង់ធំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការកែសម្រួលបទបញ្ជាលេខ ០២

AKP កំពង់ធំ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០–

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបន្ទាន់មួយផ្សព្វផ្សាយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការកែសម្រួលបទបញ្ជាលេខ ០២ ស្តីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស និងរៀបចំសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារសម្របសម្រួល និងគ្រប់គ្រងពលករធ្វើមាតុភូមិវិវត្តន៏ពីប្រទេសថៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
រូបថត៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ