ក្រសួងសុខាភិបាលកម្ពុជា ទទួលសម្ភារបរិក្ខារវេជ្ជសាស្ត្រដែលជាជំនួយរបស់រដ្ឋាភិបាលប្រជាជនតំបន់ស្វយ័តខេត្តក្វាងស៊ី

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ —

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទទួលអំណោយជាសម្ភារបរិក្ខារវេជ្ជសាស្ត្រ សម្រាប់បម្រើឱ្យការការពារ និងការឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលប្រជាជនតំបន់ស្វយ័តខេត្តក្វាងស៊ី ពីឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងពិធីប្រគល់-ទទួល ដែលប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល ។

រូបថត៖ ឡាញ់ វិសាល