ថៃរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន៥០នាក់បន្ថែមទៀត និងស្លាប់ម្នាក់

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ប្រទេសថៃរាយការណ៍ថា បានរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៥០ករណី និងការស្លាប់របស់ស្ត្រីអាយុ ៤៣ ឆ្នាំម្នាក់ទៀត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០២០។
លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង COVID-19 របស់រដ្ឋាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើមាន ២៧ ករណីមានការពាក់ព័ន្ធទៅនឹងចង្កោមនៃអ្នកឆ្លងមុនៗ ៨ករណី ទៀតកំពុងរង់ចាំការស៊ើបអង្កេតអំពីរបៀបដែលពួកគេបានឆ្លងជំងឺនេះ ខណៈមាន ៣ករណីជាការឆ្លងមកពីក្រៅទេសចូលមកប្រទេសថៃ។
សូមបញ្ជាក់ថា ចាប់តាំងពីការរីករាលដាលនៃ COVID-19 បានកើនឡើងចាប់តាំងពីខែមករាមកទល់នឹងពេលនេះ ប្រទេសថៃមានករណីឆ្លងជំងឺរាតត្បាតសកលនេះសរុបទូទាំងប្រទេស ២,៤៧៣ករណី ស្លាប់ ៣៣នាក់ និងអ្នកដែលបានជាសះស្បើយទាំងស្រុងចំនួន ១,០១៣នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia