អត្រាមនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅអ៊ីតាលីនៅតែមានការកើនឡើង ខណៈករណីឆ្លងថ្មីក៏មានសន្ទុះលឿនផងដែរ

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ប្រទេសអ៊ីតាលីបានរាយការណ៍ថា ការស្លាប់ដោយសារការរីករាលដាលនៃ COVID-19 នៅប្រទេសអ៊ីតាលីបានកើនឡើងដល់ ៦១០ នាក់ និង ៤,២០៤ករណីឆ្លងថ្មីបន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលកាលពីថ្ងៃពុធមានអ្នកបាត់បង់ជីវិតត្រឹម ៥៤២នាក់ និងឆ្លងថ្មីចំនួន ៣,៨៣៦នាក់។ នេះតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ ទី ១០ ខែ មេសា ឆ្នាំ ២០២០។
បើតាមរបាយការណ៍ទីភ្នាក់ងារការពារជនស៊ីវិលប្រទេសអ៊ីតាលីបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់សរុបចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតសកល COVID-19 នៅថ្ងៃទី ២១ ខែកុម្ភៈមកទល់នឹងពេលនេះបានកើនឡើងដល់ ១៨,២៧៩ នាក់ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអារិក និង អេស៉្បាញ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបមាន ១៤៣,៦២៦នាក់ និងមានអ្នកជាសះស្បើយ ២៨,៤៧០នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia