សហភាពអ៊ឺរ៉ុបអនុម័តផែនការសង្គ្រោះមានទឹកប្រាក់ពាក់កណ្តាលទ្រីលានដុល្លាដើម្បីទប់ទល់កូវីដ​១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឹ (១០.០៤.២០)

អ៊ឺរ៉ុប៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់សហភាពអ៊ឺរ៉ុប បានអនុម័តនូវកញ្ចប់ថវិកាចំនួន
ពាក់កណ្តាលទ្រីលានដុល្លា ដើម្បីជួយប្រទេសដែលមានសេដ្ឋកិច្ចកំពុងរងគ្រោះដោយសារ កូវីដ ១៩ ។

នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី លោក ហ្សីសេប កុង បាននិយាយព្រមានថា
ការឋិតឋេររបស់សហភាពអ៊ឺរ៉ុប អាចនឹងរងហានីភ័យ បើសិនជាសហភាពអ៊ឺរ៉ុប មិនអាចរួមគ្នា
ដើម្បីប្រយុទ្ធប្រឆំាងនឹង ការរាលដាលនូវកូវីដ​១៩ បានទេ ។

ប្រទេសជាសមាជិករបស់សហភាពអ៊ឺរ៉ុប បានពិគ្រោះគ្នាអស់ជាច្រើនសប្តាហ៍មកហើយ លើបញ្ហា
ថវិកា ​ឧបករណ៍ពេទ្យ វិធានការរឹតត្បិតការធ្វើពាណិជ្ជកម្ម នៅក្នុងពេល
ដែលប្រទេសអ៊ឺរ៉ុបជាច្រើនកំពុងរាតត្បាតដោយសារ កូវីដ ១៩ ។​