អគ្គលេខាធិការអង្គការសហប្រជាជាតិសុំឲ្យក្រុមប្រឹក្សាសន្តិសុខរួមគ្នាប្រឆំាងកូវីដ​១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
​ប្រភព ស៊ិនហួរ (១០.០៤.២០)

បរទេស៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះអគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរ៉េសបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តសុខឲ្យរួមសាមគ្គីគ្នា ដើម្បីទប់ទល់នឹង​ការរាលដាលនូវកូវីដ​១៩ ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការចូលរួមរបស់ក្រុមប្រឹក្សាសន្តិសុខ
ជាកត្តាសំខាន់ណាស់ក្នុងការកាត់បន្ថយហានីភ័យដល់សន្តិភាព និងសន្តិសុខ
ដែលបង្កឡើងដោយជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ ។

លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងទៀតថា ដើម្បីយកឈ្នះកូវីដ​១៩
ពិភពលោកត្រូវតែធធធ្វើការរួមគ្នា ហើយចំាបាច់ត្រូវតែមានធនធានចាំបាច់ ។