មេដឹកនំារបស់ប្រទេសកូរ៉េខាងជើងត្រួតមើលការធ្វើសមយុទ្ធយោធា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១០.០៤.២០)​​​​

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនំារបស់ប្រទេស
លោក​គីម ជុងអុន បានចុះត្រួតពិនិត្យមើលការធ្វើសមយុទ្ធយោធាមួយទៀត ។ការចុះត្រួត​មើលការធ្វើសមយុទ្ធយោធានេះ ធ្វើឡើងនៅមុនពេលសភារបស់ប្រទេសកូរ៉េខាងជើង
បើកសម័យប្រជុំរបស់ខ្លួន ទោះជាកំពុងមានការរាលដាលនូវកូវីដ ១៩ ក៏ដោយ ។

ក្នុងសមយុទ្ធយោធាទ្រង់ទ្រាយតូចនេះ កងកំាភ្លើងធំបានបាញ់គ្រាប់សំដៅទៅគោលដៅនានា
ហើយសមយុទ្ធនេះ គឺជាព្រឹត្តិការណ៍ថ្មីបំផុតនៃការធ្វើសមយុទ្ធជាបន្តបន្ទាប់របស់ប្រទេសកូរ៉េខាងជើង
ក្នុងរយៈពេលមួយខែ នេះ ។

នៅក្នុងសមយុទ្ធលើកមុន មានការបាញ់គ្រាប់មីស៊ីលរត់រយៈចម្ងាយខ្លី និងបានរៀបចំធ្វើឡើង
ទោះបីជាប្រទេសកូរ៉េខាងជើងកំពុងដាក់ចេញវិធានការតឹងរឹង ដើម្បីទប់ទល់នឹងកូវីដ ១៩ ក៏ដោយ ។​