ព្រឹកនេះ រដ្ឋសភាកំពុងពិភាក្សា  និងអនុម័តច្បាប់ស្តីពីការគ្រប់គ្រង​ប្រទេសជាតិក្នុងភាពអាសន្ន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០​ — រដ្ឋសភាបានបើកសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់​គ្រងប្រទេសជាតិក្នុងភាពអាសន្ន  ក្នុងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលពីទី៦ ក្រោម​អធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិការដ្ឋសភា​សរុប១១៥​នាក់ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ រដ្ឋសភាក៏នឹងសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម ជា វ៉ាន់ដេត ដែលបានសុំ​លាលែង។ រដ្ឋសភា ក៏នឹងការបោះឆ្នោតជ្រើសតាំង ឯកឧត្ដម ឡូយ សុផាត ជាសមាជិក​គណៈ​កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និង​ឯកឧត្ដម ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋ​សភា​ផងដែរ៕

ដោយ ប៊ុនរិទ្ធ