បណ្ឌិតក្នុងព្រះពុទ្ធសាសនា បានបង្ហា​ញទស្សនាទានជុំវិញវិធានការយកឈ្នះជំងឺកូវីដ-១៩

​AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រត​នា ​អគ្គលេខាធិការរងថេរ សភា ពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និ​ងជា​ព្រះ​ចៅ​​​​​​អ​​​ធិ​​កា​រវត្ត​ម​ង្គ​ល​វ័ន ហៅស្វាយដង្គុំ និង លោក ធម្មបណ្ឌិត ហេង មណីចិន្តា ប្រធា​ន​អ​ង្គ​កា​រ​ពុ​​ទ្ធ​​សា​​ស​នា​ដើម្បីអភិវឌ្ឍន៍បានបង្ហាញ ទស្សនាទានជុំវិញវិធានការយកឈ្នះជំងឺ​កូវីដ-១៩ តាមប​ណ្តា​ញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន សម្រាប់ជាគតិ​ពិចារណា ដល់ជន​រួ​ម​ជាតិដែ​លកំ​ពុ​ង​ព្រួ​យ​​បារម្ភពីជំងឺឆ្លងដ៏កាចសាហាវ មួយនេះ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រត​នា បានរំលេចសេចក្តីពន្យល់​ជា​សំ​ណេ​រ​តា​ម​ប​ណ្តា​ញសង្គមរបស់សម្តេចថា កម្លាំងចិត្ត៥យ៉ាង ដើម្បីយកឈ្នះមេរោគកូវីដ-១៩ គឺ ៖ ១. C​ Compassionate Mindfulness សតិប្រកបដោយករុណា កូ​​វី​​ដ​​-១៩ រម្លឹក​យើ​ង​ឱ្យ​មា​ន​សតិ ដឹងខ្លួន និងភ្ញាក់រលឹក ដោយគ្មានភា​ពធ្វេ​សប្រ​ហែ​ស​ក្នុ​ង​ការរ​ស់​នៅ។ ចូរយើង​មាន​កា​រ​ប្រុ​ងប្រយ័ត្ន រក្សានូវគម្លាតពីគ្នា និងស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរី​ក​រា​លដា​ល​នៃ​មេ​រោ​គ​នេះ​ក្នុ​ងន័យជួយជាតិរបស់យើង។ ២. O Opportunity ឱកាស យើងអាចទាញយកប្រ​​យោជន៍ពីវិបត្តិកូវីដ-១៩នេះ ធ្វើជាឱកាស​ស​ម្រា​ប់ស្មឹងស្មាធិ និងអភិវឌ្ឍន៍នូវ​ប្រាជ្ញា​ញា​ណ​រប​ស់​យើ​ង​ដើ​ម្បី​ប​ង្កើននូ​វ​នវា​នុ​វ​ត្តន៍ច្រើ​នបែ​ប​យ៉ា​ងដូចជាជំនាញ និងគំនិតច្នៃប្រឌិតថ្មី ក្នុងគោល​បំ​ណ​ងដើ​ម្បី​សម្រប​សម្រួ​ល​ជី​វិ​ត​ក្នុ​ង​ស​ង្គ​ម​ដែ​ល​​មា​នការប្រែប្រួលជាប្រចាំ។  ៣. V Victory ជ័យជម្នះ យើងប្រឹងប្រែ​ងជ​ម្នះនូវបញ្ហា និងឧបសគ្គទាំងឡាយ បណ្តាល​ម​ក​ពី​កូ​វី​ដ​-១៩ រួមទាំងកិលេសទាំងពួង ដែលកំពុងបំផ្លិចបំផ្លាញយើង ដូចជាភាពស្លន់ស្លោ ភ័យខ្លាច និ​ង​ជំ​ងឺសរសៃប្រសាទជាដើម ដើម្បីឈានឆ្ពោះទៅអនាគតប្រកបដោយក្តីសង្ឃឹម និង​ឆ​ន្ទៈ​មោះ​មុត។ ៤. I Inspiration បំណងប្រាថ្នា យើងរៀនពង្រឹងនូវបំ​ណងប្រាថ្នា និងជំនឿទុក ចិត្តរបស់ខ្លួន ដើ​ម្បី​ប្រឈមកូវីដ-១៩ និងត្រៀមខ្លួន ចាកចេញពីស្ថានភាពផ្លូវចិត្តអវិជ្ជមាន ជាមួយនឹងចិត្តស្ងប់នឹង​នរពោរពេញដោយបញ្ញា។ ៥. D Determination ការតាំងចិត្ត កូវីដ-១៩ ធ្វើឱ្យយើងមានការតាំងចិត្តយ​កជ័​យ​ជម្នះ ​លើ​វិ​ប​ត្តិ​ដោ​យភាពស្វិតស្វាញ និងសេចក្តីអត់ធ្មត់, មិនបោះបង់ចោលងាយៗ ឬមិនអស់សង្ឃឹម រហូ​ត​ដ​ល់ពេលប្រទេស ជាតិយើងមាន សុវត្ថិភាព។

ចំណែកឯ លោកធម្មបណ្ឌិត ហេង មណីចិន្តា ប្រធានអង្គការ​ពុ​ទ្ធ​សា​ស​នា​ដើ​ម្បី​អ​ភិ​វ​ឌ្ឍ​ន៍​បា​នពន្យល់ដោយបានលើកគោលធម៌ភ្ជាប់ស្ថានភាពជំងឺកូវីដឬកូរ៉ូណាថា​ «កូវីដ និង ឧបេក្ខា៖​ ឧ​​បេ​​ក្ខា ចូលជិតកូវីដរត់ចេញ»។

លោកធម្មបណ្ឌិត បានលើកជាឧទាហរណ៍ភ្ជាប់មកថា សេចក្តីភ័យខ្លាចហួសប្រមាណ បានធ្វើឱ្យលោកកូវីដ (ស្រដៀងនឹងឈ្មោះមិត្តខ្ញុំម្នាក់ដែរឈ្មោះគាត់ កោវិទ) បានចិត្ត និងរឹ​ត​តែ​ប​ញ្ចេ​ញការកំញ៉ើញរបស់ខ្លួនខ្លាំងឡើងៗ។ កាន់តែភ័យ កាន់តែភ្លាត់សតិ បាត់បង់សមាធិចិត្ត និ​​​ង​ធ្វើឱ្យបញ្ញាកប់បាត់ទៅក្នុងអវិជ្ជាវិញអស់។

ក្នុង​កាលទេសៈបែបនេះ ព្រះពុទ្ធអង្គលោកបានណែនាំឱ្យប្រើឧបក្ខាឱ្យបានច្រើន និង​ប្រើ​​ឱ្យបានត្រឹមត្រូវ។ ជាធម្មតា ឧបេក្ខា ប្រែថា ការតាំងចិត្តជាកណ្តាល។ បើនិ​យា​យ​ដោ​យ​ងាយ គឺកុំទាន់ជឿទៅខាងណាមួយ ទោះឆ្វេងឬស្តាំ ទោះពិតឬមិនពិតក្តី គឺដា​ក់​ចិ​ត្ត​នៅ​ច​ន្លោះ​រឿងទាំងសងខាង ហើយយកបញ្ញាមកពិចារណា វិនិច័្ឆយឱ្យបា​ន​គ្រ​ប់​ជ្រុ​ង​ជ្រោ​យ​មុ​ន​នឹ​ង​ស​ម្រេចចិត្តនិយាយនិងធ្វើសកម្មភាព។

លោកធម្មបណ្ឌិត បានពន្យល់តាមរយៈសំណេរបន្ថែមថា​ ឧបេក្ខាផ្សំឡើងមកមក​ពីពា​ក្យ​៖​​ ឧប ប្រែថាជិ​ត កៀក ទៅជិត ទៅកៀក + ឥក្ខា = មើល សម្លឹងមើល។ ឧបេក្ខា គឺការចូ​ល​ទៅ​​ឱ្យ​​កៀក ហើយសម្លឹងមើលរឿង​ហេតុ​ណា​នី​មួ​យ​ឱ្យ​បា​ន​ច្បាស់និងស៊ីជម្រៅ។  ឧបេក្ខា ប្រែ​ថា អ្នកចូលទៅជិតដើម្បីមើល។

លោកធម្មបណ្ឌិត បានលើកឡើងថា ក្នុងសម័យហ្វេសប៊ុកនេះ អ្វីៗក៏អាចកើតឡើងដែរ ជា​ពិសេសការក្រឡៃការមិនពិតឱ្យទៅជាពិត នឹងកែប្រែការពិតឱ្យទៅជាមិនពិតវិញ។ ឧទា​ហរណ៍ Webpage បរទេសមួយទើបតែបានផ្សាយថា ព្រះមហាក្សត្រប្រទេស​ថៃបា​ន​ចូ​ល​ទិវ​ង្គ​ត​នៅប្រទេសអាឡឺម៉ង់ដោយរោគកូវីដ។

ជាការសំខាន់ណាស់ ដើម្បីបន្ថយឬពន្លត់ឥទ្ធិពលរបស់លោកកូរ៉ូណាបាន ការចូលទៅ​ឱ្យជិតមេរោគដើម្បីសិក្សា ការអានអត្ថបទឬស្តាប់រៀនពីអ្នកដែលចេះរឿងកូរ៉ូណា ការប្រុ​ងប្រ​យ័​​ត្នកុំទាន់ចេះតែឃើញអីក៏ជឿ ឃើញអីក៏ share ចែកចាយ ដោយពុំ​បា​ន​ពិនិ​ត្យ​ដិ​ត​ដ​ល់​(​ឧ​បេ​ក្ខា) នឹងនាំឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើងជាលំដាប់។ ក្អែក១ជាក្អែក១០ ក៏ព្រោះមិ​ន​មា​ន​អ្ន​ក​ណាចូលទៅជិតចៅដែលថា បានជុះចេញក្អែកឱ្យពិតប្រាកដនោះឯង។

«ពុទ្ធសាសនាជាសាសនាផ្អែកលើការពិតដែលបានពីការពិសោធន៍។ ការពិសោ​ធ​ន៍មួយ​ក្នុ​ង​​ចំ​ណោ​មពិសោធន៍ជាច្រើន គឺការចូលទៅឱ្យជិតដើម្បីមើល ដើម្បីស្តាប់ ដើម្បីហិត ដើម្បីភ្ល​ក្ស​ ដើម្បីប៉ះ និងវិភាគគិត មុននឹងបញ្ចេញវាចានិងសកម្មភាព»។ នេះបើតាមលោក ធម្មបណ្ឌិត​។

សូមនាំគ្នារៀនប្រើឧបេក្ខាមុននឹងទទួលយកការពិត។ ឧបេក្ខា គឺជាបញ្ញា​ដែល​ស្ថិ​ត​នៅ​ក្នុ​​ង​គន្លងមជ្ឈិមាបដិបទា គឺផ្លូវកណ្តាល ផ្លូវមធ្យម មិនលំអៀងព្រោះស្អប់ឬព្រោះស្រឡាញ់ ព្រោះ​​​​គ្នាគេឬគ្នាយើង ព្រោះខឹងឬព្រោះខ្លាច ព្រោះល្ងង់ឬព្រោះឆ្លាត ជាដើម។ លោក ធម្មបណ្ឌិត ក៏បានពន្យល់ជាលក្ខណៈប្រៀបធៀបថា កូវីដខ្លាចពន្លឺនិងកំដៅ។ ឧបេក្ខាគឺជាឧបករណ៍ នាំពន្លឺនិងកំដៅទៅបណ្តេញកូរ៉ូណាឱ្យខ្លាចមិនហ៊ានមកបន្លាចមនុស្សជាតិទៀតបាន។

ជាមួយការពន្យល់ជាវគ្គជាឃ្លានោះ លោក ធម្មបណ្ឌិត បានបន្តថា ឧបេក្ខា+មុទិតា ប​ណ្តេ​​ញកូរ៉ូណាឱ្យទៅឆ្ងាយបេះដូ​ងរបស់បុគ្គលប្រសើរ បុគ្គលល្អ ជាបេះដូងអ្នកដែលមានជីវិ​ត​រ​ស់​ដោយបញ្ញា រស់ដោយឧបេក្ខា គឺការរស់នៅដែលប្រកបដោយហេតុផល រស់នៅ​ដោ​យ​ចូ​ល​ទៅ​ជិតបញ្ហា សិក្សាឱ្យច្បាស់លាស់ មុននឹងសម្រេចចិត្តថានឹងបញ្ចេញព័ត៌មាន(វាចា) និង ធ្វើ​ស​កម្មភាព(កម្ម)។ ឧបេក្ខា ធ្វើឱ្យយើងអាចសរសើរមនុស្សម្នាក់ឬក្រុមមួយ និងជួយអ​បអ​រ​បុគ្គល​ឬ​ក្រុ​ម​នោះ​​បានដោយល្អនិងត្រឹមត្រូវ ហើយធ្វើឱ្យអ្នកដទៃទៀត​ចូលរួមអបអរឬសរសើ​រជា​មួ​យ​យើ​ង​ដោ​យមិនមានការបារម្ភថាជាការសរសើរ ដែលប្រកបដោយអគតិព្រោះគ្នាឯង ព្រោះទ្រព្យ​ព្រោះ​​​​ស្រឡាញ់ជាដើម។

សកម្មភាពសរសើរអបអរដែលប្រកបដោយ ហេតុផលត្រឹមត្រូវនេះ ព្រះពុទ្ធ​លោក​ឱ្យឈ្មោះថា មុទិតា គឺចេះសរសើរ ចេះអបអរ ចេះសាទរ និងការបានសម្រេចបំ​ណង​រ​ប​ស់​បុ​គ្គ​ល​ឬក្រុមណាមួយដែលមានការនិយាយនិងសកម្មភាពគួរដល់ការសរសើរពិតប្រាកដមែន។

ក្នុងន័យជាសកម្មភាពវិញ មុទិតាបានដល់​ការជួយ​បុគ្គ​ល​ឬ​ក្រុ​មណាមួ​យ​ឱ្យ​ស​ម្រេ​ច​បា​ន​​ជោគជ័យឱ្យទទួលបានសេចក្តីរីករាយ(ដែលពីមុនធ្លាប់មានទុក្ខ ព្រោះមានគ្រោះភ័យ) ដោ​យ​ចិ​​ត្តអបអរចំពោះអ្នករងគ្រោះដែលបានសុខសប្បាយវិញ (ព្រោះខ្លួន​បាន​ប្រើ​ឧបេ​ក្ខាទៅ​ពិ​និត្យ​ប​ច្ច័​យដោយល្អហើយ)។

ក្នុងសម័យកូវីដនេះ មុទិតាចិត្ត បានដល់សេចក្តីត្រេកអររីករាយនឹង​ការបាន​ជា​សះ​ស្បើ​យ​​រ​បស់អ្នកជំងឺកូវីដ ការអបអរ ការជូនពរ បើ​ទោះជាអ្នកនោះជាអ្នកដែលនាំកា​រច​ម្ល​ង​ម​ក​ដ​ល់​យើ​​ងឬសហគមន៍យើងក្តី។ សុំកុំយកកំហឹងដែលយើងស្អប់អ្ន​កនោះមកនិយាយ​ដោយ​ចិត្ត​ព្យា​បា​ទថា «មើលព្យាបាលវាធ្វើអី ទុកឱ្យវាងាប់ទៅល្អជាង ព្រោះវានាំរោគមកឱ្យយើង» ជា​ដើម។ ការ​ត្រេកអរដែលជីវិតម្នាក់បានរស់មកវិញ ជាលក្ខណៈចិត្តដែលមានមុទិតា។

នៅពេលដែលមានអ្នកជំងឺឆ្លងរោគកូវីដ ម្នាក់ៗក៏ជួយ​ខ្នះខ្នែ​ង​ផ្តល់ឱវា​ទឱ្យ​បា​ន​ឆា​ប់​ជា ជួ​យ​បន់ស្រន់ ជួយខ្នះខ្នែងប្រាប់ដំណឺងដល់មន្ត្រីសុខភាព ដើម្បីជួយអ្នក​នោះ​ឱ្យ​បា​ន​ទ​ទួ​​​ល​កា​រព្យាបាល បានឆាប់ជា ដោយទឹកចិត្តរីករាយចេញពីបេះដូងពិតៗ ក៏ឈ្មោះថា​មា​ន​មុ​ទិ​តា​ចិ​ត្ត​ដែ​រ​។ មុទិតា បង្ហាញចេញមកដោយការរីករាយក្នុងការជួយឱ្យគេបានសុខ រីករា​យពេ​ល​គេ​​បា​ន​​​សុខ និងជូនពរបន់ស្រន់សុំឱ្យគេកាន់តែបានសុខចម្រើនឡើងៗ និងបើ​អ្នក​នោះ​ធ្លា​ប់​តែ​បា​នសុខ តែក្រោយមកជួបទុក្ខ ក៏ខ្នះខ្នែងរីករាយទៅជួយឱ្យគេបានសុខដូចដើមវិញ។

សូ​ម​ជួយត្រេកអរនឹងអ្នកដែលបានជាពីរោគកូវីដ និងសុំជួយផ្តល់​កម្លាំ​ង​ចិ​ត្តដ​ល់អ្ន​ក​ជំ​ងឺ​​ឱ្យបានឆាប់ជាទាំងអស់គ្នាផង។ ការត្រេកអរ និងការជួយបែបនេះ ជាការអ​នុវ​ត្ត​គោ​ល​ធ​ម៌​មុ​ទិ​តា ដែលជាគោលធម៌នាំឱ្យមនុស្សកាន់តែក្លាយទៅជាមនុស្សប្រសើរ(ព្រហ្ម) រាស្ត្រប្រសើរ អ្នក​ដឹកនាំប្រសើរឡើងជាលំដាប់។ អ្នកដទៃបានសុខ យើងរីករាយជាមួយនឹង សេចក្តីសុខ អ្នកនោះ។ ពេលគេបាន​ទុ​ក្ខ​ក៏​យើ​ង​រីករាយជួយគេឱ្យបានសុខវិញ។ ជនមុទិតាមានសេចក្តីរីក រាយជានិច្ច។ សុំនាំគ្នាបង្កើនមុទិតា​ភាព៕

ដោយ គង់ សិរីរ័ត្ន (រូបភាព៖ហ្វេសប៊ុក)