ការរីករាលដាលនៃវីរុសឆ្លងគឺជាកំហុសរបស់សកម្មភាពមនុស្ស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៩.០៤.២០)

បរទេស៖ ការសិក្សាដ៏សំខាន់មួយបានបង្ហាញកាលពីថ្ងៃពុធថាវីរុសរាតត្បាតដែលគ្របដណ្តប់ពេញពិភពលោកអាច​កើតមានឡើងគឺដោយសារសកម្មភាពមនុស្សដែលបានបំផ្លាញទីជម្រកនិងបង្ខំសត្វព្រៃដែលផ្ទុកវីរុសឲ្យកាន់តែមកនៅជិតមនុស្ស។

ការបរបាញ់ខុសច្បាប់, ការធ្វើកសិកម្មប្រើគ្រឿងយន្តនិងរបៀបរស់នៅតាមទីក្រុងដែលកាន់តែរីកចម្រើន​បាននាំឱ្យមានការបាត់បង់ជីវចម្រុះដ៏ច្រើនក្នុងប៉ុន្មានទសវត្សថ្មីៗនេះដែលធ្វើឱ្យហិនហោចដល់ជីវិតសត្វព្រៃ ។

ប្រហែល ៧០ ភាគរយនៃជំងឺគឺមានលក្ខណៈហ្សូណូស​   មានន័យថាជាការចម្លងពីសត្វមកមនុស្សដូចជាវីរុសកូវីដ១៩ជាដើម។