ការសហការរវាងសហរដ្ឋអាមេរិកនិងចិនគឺជាគន្លឹះដើម្បីឈ្នះការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៩.០៤.២០)

បរទេស៖ អ្នកជំនាញខាងសុខភាពបាននិយាយថាការស្រាវជ្រាវរួមគ្នារវាងសហរដ្ឋអាមេរិកនិងចិនក្នុងការព្យាបាល​និងផលិតវ៉ាក់សាំងដើម្បីការពារវីរុសកូវី១៩ គឺជាផ្នែកមួយដែលប្រទេសមហាអំណាចទាំង ២ របស់ពិភពលោកអាចធ្វើការ រួមគ្នាដើម្បីឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតជាសកលនេះ។

ជំនួយការរបស់សាស្រ្តាចារ្យនៅសាលាសុខភាពសាធារណៈនៃប្រទេសចិនបាននិយាយថាលោកជឿជាក់ចំពោះសហរដ្ឋអាមេរិកនិងចិនអាចធ្វើការរួមគ្នាដែលជាគន្លឹះក្នុងការយកឈ្នះវីរុសឆ្លងនេះបាន។

ប្រទេសទាំងពីរមានឥទ្ធិពលខ្លាំងក្លាដើម្បីធ្វើការរួមគ្នាលើការពន្លឿនការស្រាវជ្រាវនិងផលិតវ៉ាក់សាំងព្រមទាំងការព្យាបាល។