ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងបណ្តាប្រទេសទាំងអស់ក្នុងសមាគមអាស៊ាន(ASEAN) កើនឡើងដល់ ១១,៦០៧នាក់

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកជំងឺ COVID-19 ជា «ជំងឺរាតត្បាតជាសកល»ហើយបានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២០៩ ហើយនៅទូទាំងសកលលោក លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយតែប៉ុណ្ណោះ។
គេហទំព័រអន្តរជាតិ Worldometer នៅ ថ្ងៃ ទី ០៩ ខែមេសា ឆ្នាំ ២០២០នេះ បានបង្ហាញថា នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ តួលេខស្ថានភាពនៃការរីករាលដាលជំងឺ COVID-19 នៅក្នុងបណ្តាប្រទេសទាំងអស់ក្នុងសមាគមអាស៊ាន(ASEAN) មានអ្នកឆ្លងសរុបកើនឡើងដល់ចំនួន ១១,៧០៦ ករណី ស្លាប់ ៣៤៥នាក់ និងអ្នកដែលបានជាសះស្បើយចំនួន ៣២៨៣ នាក់។ប្រសិនជាពិនិត្យតាមប្រទេសនីមួយៗ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងសរុបច្រើនជាងគេមានរហួតទៅដល់ ៤,១១៩ករណី ខណៈប្រទេសឥណ្ឌូនេស៊ីមាន ២,៩៥៦ ករណី ប្រទេសថៃមាន ២,៣៦៩ករណី សិង្ហបុរីមាន ១,៦២៣ ករណី វៀតណាម ២៥១ ករណី ព្រុយណេ ១៣៥ករណី កម្ពុជាមាន ១១៧ករណី មីយ៉ាន់ម៉ា ២២ករណី និងប្រទេសឡាវមាន ១៥ករណី។ថ្វីត្បិតថាប្រទេសម៉ាឡេស៊ីមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងបណ្តាសមាជិកអាស៊ានទាំងអស់ក៏ពិតមែន ប៉ុន្តែចំនួនអ្នកស្លាប់មានចំនួនតិចជាងប្រទេសឥណ្ឌូនេស៊ី ដែលមានអ្នកបាត់បង់ជីវិតរហូតដល់ ២៤០នាក់៕
ប្រភព៖ Worldometer