មនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិកកើនឡើងដល់ជាង១៤,៦០០នាក់

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


សហរដ្ឋអាមេរិកបានរាយការណ៍ថា អ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតបានកើនឡើងរហូតដល់ ១៤,៦៩៥នាក់ ដែលជាតួលេខនៃអត្រាស្លាប់ច្រើនជាងគេនៅលើពិភពលោកបន្ទាប់ពីប្រទេសអ៊ីតាលី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ ទី ០៩ ខែ មេសា ឆ្នាំ ២០២០។
យោងទៅតាមរបាយការណ៍របស់សកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា មកទល់នឹងពេលនេះជំងឺរាតត្បាតសកល COVID-19 បានឆក់យកជីវិតពលរដ្ឋអាមេរិកចំនួន ១៤,៦៩៥នាក់ ខណៈមានអ្នកឆ្លងជំងឺនេះសរុបទូទាំងប្រទេស ៤២៩,០៥២ ករណី ខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 ខណៈអ្នកជាសះស្បើយវិញមានចំនួនសរុប ២២,៣៥៦នាក់៕
ប្រភព៖ដោយសារព័ត៌មាន Channel News Asia