ប្រទេសសិង្ហបុរីរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន១៤២ករណីបន្ថែមទៀត

វិទ្យុជាតិ៖ ភួង ឈុនលាង


ប្រទេសសិង្ហបុរីបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន១៤២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ១,៦២៣នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើនេះ មាន ៥៥នាក់មានពាក់ព័ន្ធនឹងករណីអ្នកឆ្លងពីមុន ខណៈ ២ករណីជាការឆ្លងពីក្រៅប្រទេសចូលមកសិង្ហបុរី ចំណែកករណីផ្សេងទៀតអាជ្ញាធរសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតបន្តទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីមានការឆ្លងរីករាលដាលជំងឺ COVID-19 នៅសិង្ហបុរីកាលពីខែមករា មកទល់នឹងពេលនេះនៅប្រទេសសិង្ហបុរីមានករណីឆ្លងសរុប ១,៦២៣ករណី ស្លាប់ចំនួន៦នាក់ និងអ្នកដែលបានជាសះស្បើយ ៤០៦នាក់៕
ប្រភព៖ សារព័ត៌មាន Channel News Asia