សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រត​នា៖ ឱវាទរបស់ព្រះពុទ្ធធ្វើឱ្យយើង​មានសេ​ច​ក្តី​​ស្ង​ប់​​​ពេ​លដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកដើម្បីបង្ការការចម្លងជំងឺផ្សេងៗ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រត​នា ​អគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជានិ​ងជា​ព្រះ​ចៅ​​​អ​ធិ​កា​រវត្ត​ម​ង្គ​ល​វ័ន ហៅវត្ដស្វាយដង្គុំបានមានព្រះ​ថេរ ដីកាថា ​ឱវាទរ​បស់​ព្រះពុទ្ធឱ្យ​យើ​ង​ប្រ​តិ​បត្តិ សីល សមាធិ បញ្ញា ដែលហៅថា ​ត្រៃ​សិ​ក្ខា​ អាច​ធ្វើឱ្យយើង​មានសេ​ច​ក្តី​ស្ង​ប់ចិត្ត​​​ពេ​លដាក់​ខ្លួន​ឯង​ឱ្យនៅដាច់ដោយឡែកដើម្បីបង្ការ​ការ​ចម្លង​ជំងឺផ្សេងៗ។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPនៅព្រឹកថ្ងៃទី០៨ ខែមេសា  ឆ្នាំ២០២០នេះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រត​នា បានមានព្រះថេរដីកាថា ​បើ​យើ​ងកាន់ព្រះពុទ្ធសាសនា យើងជឿក្នុងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ត្រូ​វ​តែ​អ​នុ​វ​ត្តន៍​នូ​វ  ​គោ​ល​ការណ៍បីយ៉ាងហៅ​ថា ត្រៃសិក្ខាគឺសីល ត្រូវរក្សាសីលមានធម៌នៅក្នុងខ្លួន សមាធិ មា​ន សេចក្តីស្ងប់ ការស្មឹង​ស្មា​ធិ៍មានចិត្តប្រកបដោយសេចក្តីស្ងប់ មានមេត្តា ករុណា មុទិតា ឧ​បេ​​ក្ខា និងចម្រើនឱ្យមានបញ្ញា បញ្ញាយល់ដឹងអំពីផ្លូវលោក ផ្លូវធម៌ និងប​ញ្ញា​ដែ​ល​កើ​ត​អំ​ពី​ភា​វ​នា គឺជាបញ្ញាដែលកើតអំពី​​ត្រិះពិ​​ចា​រណាតាមផ្លូវសមាធិនិងគឺជាផ្លូវបដិបត្តិ បើ​បុគ្គ​ល​​ណា​បា​ន​ធ្វើ​តា​មវិធីនឹងគឺមានសេចក្តី​ច​ម្រុង​ចម្រើន មានសេចក្តីស្ងប់ មានការរីកចម្រើននៅក្នុងខ្លួន នៅ​ក្នុ​ង​ចិត្តរបស់យើងសម្បើម​ណា​ស់ ដែលព្រះពុទ្ធលោកហៅថា ចិត្តាភាវនា គឺកា​រ​រី​ក​ច​ម្រើ​នផ្លូវចិត្ត។ ផ្លូវចិត្ត​រ​ប​ស់​យើ​ង​នៅពេលណាដែលយើង អនុវត្តន៍ បដិបត្តិនូវសមាធិ វិប​ស្ស​នា​នេះ​ គឺធ្វើឱ្យចិ​ត្ត​រ​ប​ស់​យើ​ង​រី​ក​ចម្រើ​ន ​ខួ​រ​ក្បា​ល​រ​ប​ស់​យើ​ង​រី​កទូលាយ​ហើ​យ​មា​ន​បញ្ញា​យ​ល់​ឃើ​ញ​ត្រូវ យល់​ច្បា​ស់​គឺ​អា​ចចូលរួម​ទ​ប់​ស្កាត់ការចម្លងជំងឺបាន។

សម្តេចព្រះមហាអរិយវង្ស បានមានព្រះថេរដីកាថា«ពិភពលោកសព្វថ្ងៃ កំពុង​ចា​ប់​អា​រ​ម្ម​​ណ៍​កា​ន់​តែ​ខ្លាំ​ង​ជា​ង​ពេ​លណាៗទាំងអស់នៅ​ពេ​លដែលមេរោគកូវីដ-១៩នេះរាតត្បាតគឺថា គេ​ឱ្យ​​ងា​ក​ម​ក​ប​ដិ​ប​ត្តិ​នូ​វ​សេ​ច​ក្តីស្ងប់នឹង គឺមា​​ន​នៅប្រ​ទេសអាម៉េរិក អឺរ៉ុប អង់គ្លេស អូស្ត្រាលី ឃើ​ញ​តា​ម​ព័​ត៌​មា​ន​ជា​ច្រើ​នគឺ​ឱ្យការបដិបត្តិនូ​វ​ស​មាធិរបស់ព្រះពុទ្ធសាសនា គឺអា​ចធ្វើ​ឱ្យ​មា​ន​សេ​​ច​ក្តីស្ងប់ មានសេ​ច​ក្តី​សុ​ខ​ផ្លូ​វចិត្ត។ ជា​ពិ​សេ​ស​ក្នុ​ង​ពេ​លដែល​ត្រូ​វ​ស្ថិ​ត​នៅដោ​យ​ឡែ​ក​តែ​ម្នា​ក់​ឯ​ង​គឺ​ចាំបាច់មែនទែន ដើម្បី​កុំ​ឱ្យយើងមានរោគ​ស្ត្រេ​ស កុំឱ្យមានរោគថប់អារម្មណ៍ មាន​ចិ​ត្ត​អ​ន្ទះ​អ​ន្ទែ​ង ព្រួយកង្វល់ សេចក្តីសោកខ្លាំងពេក កា​រប​ដិ​ប​ត្តិ​នេះ​មា​ន​ប្រ​យោ​ជ​ន៍​និ​ងជួយ​សំខា​ន់​មែ​​ន​ទែ​ន​សម្រាប់ជីវិតរបស់យើង»៕

ដោយ គង់ សិរីរ័ត្ន  រូបភាព៖ អ៊ុន រិទ្ធី