សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ប្រកាសគាំទ្រចំ​ណា​ត់​ការរបស់ប្រមុខ​រាជរដ្ឋាភិ​បាលចំពោះការសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រត​នា ​អគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និ​ងជា​ព្រះ​ចៅ​​អ​ធិ​កា​រវត្ត​ម​ង្គ​ល​វ័ន ហៅវត្ដ ស្វាយដង្គុំ បានប្រកាស​គាំទ្រ​យ៉ាងពេញទំហឹងនូវចំ​ណា​ត់​ការរ​ប​ស់​ប្រ​មុ​ខ​ដឹ​កនាំ​រា​ជ​រ​ដ្ឋា​ភិ​បាលចំពោះការសម្រេចផ្អាក​ពិធីបុណ្យចូ​លឆ្នាំខ្មែរដើម្បីទប់ស្កាត់កា​ររី​ករា​ល​ដា​​ល​ជំ​ងឺ​កូ​វី​ដ-១៩ ខណៈជំងឺដ៏កាច​សាហាវ​នេះ​​កំពុងរាតត្បាតនៅក្នុងប្រទេសនានា​នៅ​ទូ​ទាំង​ពិ​​ភ​​ព​លោ​ក។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២០ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រត​នា បានមានព្រះថេរដីកាថា ចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យចូ​លឆ្នាំខ្មែរនេះជាចំណាត់ការ​មួ​យ​​ដ៏ល្អ ព្រោះថាការជួបជុំគ្នាក្នុងរដូវចូ​ល​ឆ្នាំ​នេះ​ តែងតែមានមនុស្សអ៊ូអរ​ច្រើ​ន​ណាស់ មកវ​ត្ត​អា​រាម មកទីកន្លែងសក្ការៈផ្សេងៗក៏ដូចជារមណីយដ្ឋាននានានៅទូទាំងប្រ​ទេ​ស។​ ដូច្នេះបើអ​នុ​ញ្ញា​​ត​ឱ្យមា​នការរៀបចំគឺមនុស្សម្នាច្រើនមកកាន់ទីវត្តអារាមក្នុងពេលតែមួយ​ដែ​លអាចធ្វើឱ្យ​ជំ​ងឺ​ឆ្លង​បា​ន ខណៈពេលនោះអាចនឹងមានជនបរទេសចូលរួមដែរ ជំងឺរាតត្បាតដ៏សាហាវនេះ​ អា​ច​ឆ្លងដល់ព្រះសង្ឃនិងដល់ពុទ្ធបរិស័ទផងដែរ។ សម្តេចព្រះមហាអរិយវង្ស បានមានព្រះ​ថេរដីកាថា “នេះជាចំ​ណា​ត់​កា​រ​មួយមានភាពឆ្លា​ត​វៃហើ​យនឹងទាន់ពេលវេលាណាស់ អាត្មា​ភាពគាំទ្រយ៉ាងពេញទំហឹងនូវចំ​ណា​ត់​ការនេះ រប​​ស់​ប្រ​​​មុខដឹកនាំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ច​ក្រ​ក​ម្ពុ​ជាក៏ដូចជាសេចក្តីជូនដំណឹងរបស់​គណៈ​សង្ឃនាយកទាំងពីរគណៈដែលបានប្រគេនដល់គ្រប់វត្តទាំងអស់ មន្ត្រីសង្ឃគ្រប់លំដាប់​ថ្នាក់​សូម​ឱ្យ​ផ្អាក​ការរៀបចំពិធី​បុ​ណ្យ​​​ចូលឆ្នាំនេះ  ហ្នឹង​គឺ​ជា​ចំណាត់ការមួយល្អ ហើយក្នុងនាម​ជា​ព្រះសង្ឃមួយរូបគឺអាត្មាគាំទ្រនិងអនុវត្តន៍នូវចំ​ណា​ត់​កា​រ នូវសេចក្តីជូនដំណឹងនិងចូល​រួមទប់​ស្កាត់​កុំឱ្យមេរោគកូវីដ-១៩នេះ រីករាលដាលនៅក្នុងប្រ​ទេ​ស​​កម្ពុ​ជាយើង ជាពិសេសការឆ្លងនៅ​ក្នុងសហគមន៍»។

សូមរម្លឹកថា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅ​វិ​មា​ន​ស​ន្ដិ​ភាព សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេច​ផ្អាក​ពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​ខ្មែរនេះ ​ គឺ​ត​ម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការជាធម្មតា ហើយរដ្ឋនឹ​ងធ្វើកា​រ​ស​ង​ថ្ងៃ​ឈ​ប់​ស​ម្រាកវិញ​ក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការ។ សម្ដេចតេជោបានបន្ដថា កន្លែង​ដែ​លមា​ន​សុ​វ​ត្ថិ​ភា​ព​បំផុតនៅ​ពេលនេះ នៅតាម​រោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័ន គឺជា​ក​ន្លែ​ង​ដែ​ល​មា​ន​​សុវ​ត្ថិ​ភា​ព​បំ​ផុត។

សម្ដេចតេជោបានលើកឡើងថា បើទុកបណ្ដោយឱ្យដើរលេង សភា​កា​រ​ណ៍​​នេះ ក្រោយ​ពិ​ធីបុណ្យចូលឆ្នាំខ្មែរ អាចមានហានិភ័យខ្ពស់បំផុត។ សម្ដេ​ច​តេ​ជោ​បា​នអះអាងថា រហូ​ត​ម​ក​ដ​ល់​​ពេលនេះ មេដឹកនាំនៅមិនទាន់មាននរណាម្នាក់មានគ្រោះថ្នាក់នោះទេ តែអ្វី​ដែ​ល​ជា​គ្រោះ​ថ្នា​ក់គឺប្រជាពលរដ្ឋ សូម្បីតែឥឡូវមិនទាន់ដល់ពេលចូលឆ្នាំផង ចាប់ផ្ដើមជល់​កែវគ្នា​ដោ​យ​លែ​ង​គិតអំពីគម្លាតសុវត្ថិភាពទៅហើយ។

ជាមួយគ្នានេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារ​លិខិត​មួ​យ​ពិ​ត​ថេរដីកាព្រះមេគណ ព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្តទាំង២៥រាជ​ធា​នី​-ខេ​ត្តថា ដើ​ម្បីជាការឆ្លើយតបជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកា​រ​ប្រ​យុ​ទ្ធ​​ប្រ​ឆាំ​ង​នឹ​ងជំងឺដ៏កាចសាហាវនេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូម​ផ្អា​ក​កា​រ​ប្រា​រ​ព្ធ​ពិ​ធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ៦រោច ដល់​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍៩​រោ​ច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ព.ស.២៥៦៣ គ.ស.២០២០ ខាងមុ​ខ​នេះ​។

សារលិខិតដដែលបានបន្ថែមថា “សូមប្រជាពុទ្ធបរិស័ទគ្រប់រូប ចម្រើនមេត្តាភាវនា​ចំ​ពោះ​​​​​ស​​ព្វ​ស​ត្វទាំងពួង បំពេញបុណ្យកុសល រក្សាសីលតាមប្រពៃណីឱ្យបានជាប់ជានិច្ច និ​ង​រៀ​​ប​​ចំ​​​គ្រឿ​​ងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនំចំនី ផ្លែឈើជាដើម គោ​រ​ព​ជូ​​​​ន​មា​តា​បិតា ត្រកូលរាមច្បង ព្រមទាំ​ង​រៀ​បចំ​ទទួ​លស្វា​គ​ម​ន៍​ទេ​វតា​ឆ្នាំ​ថ្មី​នៅ​គេ​ហ​ដ្ឋា​ន​រៀ​ង​ៗ​ខ្លួ​នតាម​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ច​ក្រ​ក​ម្ពុ​ជា​”៕​

ដោយ គង់ សិរីរ័ត្ន រូបភាព៖ អ៊ុន រិទ្ធី