អង្គការសុខភាពពិភពលោកព្រមានប្រឆាំងនឹងការប្រញាប់បន្ធូរបន្ថយវិធានការតឹងរឹងការពារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៨.០៤.២០)

បរទេស៖ កាលពីថ្ងៃអង្គារអ្នកនាំពាក្យអង្គការសុខភាពពិភពលោកបាននិយាយថា អង្គការសុខភាពពិភពលោក​មិនមានអនុសាសន៍សម្រាប់ប្រទេសនិងតំបន់សម្រាប់ការបន្ធូរបន្ថយវិធាននានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺវីរុសកូវីដ១៩នេះទេប៉ុន្តែបានជំរុញប្រទេសទាំងអស់កុំឲ្យបន្ធូរបន្ថយវិធានការឆាប់រហ័សពេក។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបានបន្តទៀតថា“ ផ្នែកសំខាន់បំផុតគឺមិនត្រូវបន្ធូរបន្ថយវិធាន​ការលឿនពេកព្រោះ​ដើម្បីកុំអោយមានការឆ្លងកើនឡើងម្តងទៀត” ។

ដោយលោកបានប្រៀបធៀបថា“ អ្វី ៗ  ស្រដៀងនឹងពេលដែលយើងឈឺហើយយើងខំក្រោកឡើងរត់ ពេលនោះយើងអាចប្រឈមនឹង​ផលវិបាកជាច្រើន” ។