ប្រទេសរុស្សីត្រៀមធ្វើតេសវ៉ាក់សាំងការពារវីរុសកូវីដ១៩លើមនុស្សនៅខែមិថុនា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៨.០៤.២០)

រុស្សី៖ កាលពីថ្ងៃអង្គារប្រធានមជ្ឈមណ្ឌលស្រាវជ្រាវរបស់ប្រទេសរុស្ស៊ីបានប្រាប់លោកប្រធានាធិបតីវ្ល៉ាឌីមៀពូទីន​ថាបន្ទប់ពិសោធន៍របស់មជ្ឈមណ្ឌលបានត្រៀមរួចរាល់ដើម្បីចាប់ផ្តើមការសាកល្បងវ៉ាក់សាំងការពារវីរុសកូវីដ១៩នៅក្នុងខែមិថុនាខាងមុខនេះ។

ប្រធានមជ្ឈមណ្ឌលជីវវិទ្យនិងវិទ្យាសាស្ត្រ​វេតធ័របាននិយាយថាកន្លែងរបស់លោកបានស្នើសុំការសាកល្បង​ដំណាក់កាលដំបូងនៃវ៉ាក់សាំងចំនួនបីប្រភេទចាប់ពីថ្ងៃទី ២៩ មិថុនាខាងមុខលើអ្នកស្ម័គ្រចិត្តចំនួន ១៨០ នាក់។

លោកបានប្រាប់លោកពូទីនថាក្រុមអ្នកស្ម័គ្រចិត្តជាច្រើនត្រូវបានចុះឈ្មោះចូលរួមរួចទៅហើយ   និងមានប្រជាជនជាច្រើន​ចង់ចូលរួមក្នុងការសាកល្បងនេះ។